^

 
06-6747-9797
info@nissei.ac
HOME > ការប្រើប្រាស់ពត៌មានបុគ្គល
សាលារបស់ជប៉ុននីស្សេ (ខាងក្រោមហៅថា "សាលាយើង") នៅក្នុងឱកាសការផ្តល់ជូននូវសេវាផ្នែកច្បាប់នោះ យើងបានទទួលនូវពត៌មានផ្ទាល់ខ្លួនរបស់អតិធិជន។
សាលាយើងខំប្រឹងថែរក្សាពត៌មានផ្ទាល់ខ្លួនរបស់អតិធិជនដើម្បីអោយកាន់តែបានទំនុកចិត្តពីអតិធិជនថែមទៀត។
សាលាយើងគោរពតាមច្បាប់រក្សាពត៌មានផ្ទាល់ខ្លួនរបស់អតិធិជនក្នុងការប្រើប្រាស់ពត៌មានផ្ទាល់ខ្លួននេះ។

1.ការទទួលពត៌មានបុគ្គល

សាលាយើងទទួលពត៌មានបុគ្គលដោយត្រឹមត្រូវនិងស្របច្បាប់។


2.ការប្រើប្រាស់ពត៌មានបុគ្គល

សាលាយើងប្រើប្រាស់ពត៌មានបុគ្គលតែក្នុងករណីកំណត់ដើម្បីសំរេចគោលដៅមួយ។
បើមានការប្រើប្រាស់ខុសពីករណីដូចខាងក្រោម គឺត្រូវការការយល់ព្រមពីម្ចាស់ខ្លួនជាមុនសិន។
(1) ការសួរសំណួរ ការគិតប្រាក់ ការឆ្លើយសំណួរ
(2) ការផ្ញើរវត្ថុដែលបានស្នើ
(3) ពត៌មានពីសិក្ខាសាលា សេវកម្មផ្សេងៗ


3.ការរក្សាទុកពត៌មានបុគ្គល

សាលាយើងប្រើវិធានការចាំបាច់ដើម្បី ការពារពត៌មានបុគ្គល កុំអោយបាត់បង់ ឬបែកធ្លាយដោយប្រការណាមួយ។


4.ការប្រគល់ពត៌មានបុគ្គលអោយប្រើបន្ត

ក្នុងករណីដែលសាលាយើងប្រគល់ពត៌មានបុគ្គលអោយទៅជនទីបីប្រើប្រាស់បន្ត យើងស្រាវជ្រាវ​និងតាមដានជនទីបីនោះ​ ថាអាចរក្សាពត៌មានបុគ្គលនោះបានឬអត់។


5.ការប្រគល់ពត៌មានបុគ្គលអោយជនទីបី

សាលាយើងនឹងមិនប្រគល់ពត៌មានបុគ្គលអោយទៅជនទីបីណាឡើយ លុះត្រាតែមានការយល់ព្រមពីម្ចាស់ខ្លួន និងករណីដែលមានចែងក្នុងច្បាប់។


6.ការបង្ហាញពត៌មានបុគ្គល ការកែប្រែ

បើសិនជាម្ចាស់ខ្លួនស្នើសុំអោយបង្ហាញពត៌មានបុគ្គល យើងនឹងបង្ហាញតែក្នុងករណីដែលអាចបញ្ជាក់អត្តសញ្ញាណជននោះបានតែប៉ុណ្ណោះ។

បើសិនជាម្ចាស់ខ្លួនស្នើសុំអោយកែប្រែ ថែមថយ ពត៌មានបុគ្គល យើងនឹងធ្វើតែក្នុងករណីដែលអាចបញ្ជាក់អត្តសញ្ញាណជននោះបានតែប៉ុណ្ណោះ។

បើមានចំងល់ទាក់ទងនឹងការប្រើប្រាស់ពត៌មានបុគ្គល សូមទំនាក់ទំនងតាមអាស័យដ្ធានដូចខាងក្រោម។
សាលាភាសាជប៉ុននីស្សេ
E-mail:info@nissei.ac
ទូរសព្ទ : 06-6747-9797 (ចន្ទ~សុក្រ 9:00~17:00)


7.រចនាសម្ព័ន្ធ

សាលាយើងក្នុងនាមជាអ្នកទទួលខុសត្រូវលើពត៌មានបុគ្គលនេះ នឹងខិតខំគ្រប់គ្រង​ និងធ្វើអោយកាន់តែប្រសើរទៅ។


8.ការផ្លាស់ប្ដូរគោលការណ៏

ខ្លឹមសារនៃគោលការណ៏នេះអាចមានការផ្លាស់ប្ដូរ។
បន្ទាប់ពីប្ដូររួច និងមានប្រសិទ្ធិភាពចាប់ពីបានដាក់នៅលើទំព័រនេះ លើកលែងតែសាលាយើងកំណត់ផ្សេងទៀត។

Here is our catalogue
Nissei Japanse Language Institute's catalogue Download
06-6747-9797
info@nissei.ac