^

 
06-6747-9797
info@nissei.ac
HOME > ជំនួយជីវភាព

សាលាភាសាជប៉ុននីស្សេជួយសំរួលដល់ជីវភាពយ៉ាងពេញលេញ

នៅសាលាភាសាជប៉ុន នីស្សេ ពេលដែលការចូលរៀនត្រូវបានសម្រេច យើងនឹងសួថាតើចង់ប្រើ អន្តេវាសិកដ្ឋានឬអត់ ពេលអ្នកមកដល់ប្រទេសជប៉ុន អ្នកអាចចូលនៅអន្តេវាសិកដ្ឋានបានតាំងពីថ្ងៃដំបូង។ អន្តេវាសិកដ្ឋានគឺជាផ្ទះជួលដែលសាលារៀនបានធ្វើកិច្ចសន្យាជាមួយ មានជាម៉ាស៊ីនត្រជាក់ ទូរទឹកកក អំពូលភ្លើងត្រូវបានបំពាក់ បុគ្គលិកយើងនឹងគាំទ្រអោយអ្នកអាចរស់នៅដោយមានផាសុខភាពតាំងពីថ្ងៃចូលសាលាដំបូង។

មានការជួយតភ្ជាប់អ៊ីនធឺណិត និងអោយខ្ចីកង់។ អ្វីដែលជាការព្រួយបារម្ភ សូមកុំស្ទាក់ស្ទើរក្នុងការពិគ្រោះជាមួយបុគ្គលិកសាលា។

សូមចុះបញ្ជីជនបរទេសនៅក្នុងសង្កាត់មួយឬសាលាក្រុងក្នុងរយៈពេល 90 ថ្ងៃបន្ទាប់ពីមកដល់ប្រទេសជប៉ុន។ ការចុះឈ្មោះជនបរទេសគឺតំរូវអោយធ្វើដោយច្បាប់។
ប័ណ្ណសំគាល់ជនបរទេសត្រូវចំណាយពេលប្រហែលពីរសប្តាហ៍ទំរាំទទួលបាន។ លើសពីនេះទៀតអ្នកត្រូវតែទុកវាជាប់នឹងខ្លួនពេលចេញទៅក្រៅ។
បន្ទាប់ពីការផ្លាស់ប្តូរទីលំនៅ ទិដ្ធាការ កំឡុងពេល​ អ្នកត្រូវតែធ្វើការផ្លាស់ប្តូរប័ណ្ណសំគាល់ជនបរទេស។
ត្រូវសុំប្ដូរវាអោយបាន 14 ថ្ងៃបន្ទាប់ពីមានការប្លាស់ប្ដូរ។
ប្រសិនបើអ្នកបានយកទៅកាន់មន្ទីរពេទ្យដូចជាការមានជំងឺឬការរងរបួសខណៈពេលកំពុងសិក្សានៅក្នុងប្រទេសជប៉ុន យើងណែនាំឱ្យចូលសមាជិកការធានារ៉ាប់រងសុខភាព ដើម្បីកុំអោយថ្លៃព្យាបាលអស់ថ្លៃពេក។
យើងបានត្រៀមនូវការចូលជាមួយ "សមាគមសម្រាប់ការលើកកម្ពស់ការអប់រំភាសាជប៉ុន ប្រាក់សំណងពីគ្រោះថ្នាក់សិស្សសាលារភាសាជប៉ុន" សំរាប់សិស្សបរទេស។ បើអ្នកមិនដែលចូលក្នុងការធានារ៉ាប់រងនៅក្នុងប្រទេសរបស់ខ្លួន សូមពិគ្រោះជាមួយបុគ្គលិកសាលា។
និស្សិតបរទេសគ្រប់រូបក្នុងប្រទេសជប៉ុនអាចបើកគណនីមួយនៅការិយាល័យប្រៃសណីយ៍ឬធនាគារ។ ជាទូទៅអ្នកអាចបើកនៅការិយាល័យប្រៃសណីយ៍ភ្លាមបន្ទាប់ពីទៅដល់ជប៉ុន ឯធនាគារអាចបើកនៅប្រាំមួយខែក្រោយមក។ អ្វីដែលអ្នកត្រូវការនៅពេលបើកគណនីគឺប័ណ្ណសំគាល់ជនបរទេសនិងត្រា។
នៅពេលបើកគណនីអ្នកធ្វើកាត អេធីអិម ជាមួយគ្នា។ កាត អេធីអិមនឹងមកដល់ផ្ទះរបស់អ្នកនៅ2សប្ដាហ៏ក្រោយ។
ប្រសិនបើអ្នកជ្រើសប្រភេទការងារនិងពេលវេលានិស្សិតអន្តរជាតិក៏អាចធ្វើការក្រៅម៉ោងបានដែរ។ បុគ្គលិកសាលា រួមជាមួយអ្នកគ្រប់គ្នា ជួយស្វែងរកការងារក្រៅម៉ោងណាសមទៅនឹងសមត្ថភាពភាសាជប៉ុនរបស់អ្នក។ នៅពេលអ្នកមានសមត្ថភាពប្រាស្រ័យទាក់ទងធម្មតាជាមួយ ជនជាតិជប៉ុនបាន អ្នកអាចទទួលបានការងារ ដូចជានៅផ្សារម៉ាត ភោជនីយដ្ឋាន ហាងអាហាររហ័សនិងផ្សេងទៀតបាន។
ពេលធ្វើការងារក្រៅម៉ោង អ្នកអាចពង្រឹងសមត្ថភាពសន្ទនាបន្ថែមទៀត អាចរកមិត្តភក្តិជនជាតិដទៃបាន។ សូមទំនាក់ទំនងការិយាល័យសាលាភាសាជប៉ុន នីស្សេប្រសិនបើអ្នកមានចំណាប់អារម្មណ៍។
Here is our catalogue
Nissei Japanse Language Institute's catalogue Download
06-6747-9797
info@nissei.ac